គួរឲ្យស្រលាញ់ណាស់! ទោះបីជាកំពូលតារាល្បី មាស សុខសោភា ដើរទិញស្បែកជើងជជុះតាមផ្សារ ធ្វើធម្មតា!

0
72
ភ្នំពេញ៖ នៅក្នុងពិភពសិល្បៈ គេចាប់អារម្មណ៍តារាស្រីម្នាក់ ដែលអាចឈរជើងបានយូរ ហើយនៅតែល្បីខ្លាំង ក្នុងពេលបច្ចុប្បន្ន នោះគឺ  តារាចម្រៀងស្រី មាស សុខសោភា។

ភាពល្បីល្បាញ មកទល់សព្វថ្ងៃ គឺបានមកពីសមត្ថភាព និងអមជាមួយនឹង ចរិតផងដែរ ព្រោះថា មាស សុខ សោភា ជាមនុស្សម្នាក់ ដែលមិនសូវចេះប្រកាន់ខ្លួនច្រើន និងចូលចិត្តប្រើជីវិតសាមញ្ញៗ។
កាលពីយប់មិញនេះ កំពូលតារាចម្រៀងល្បី មាស សុខសោភា បានបង្ហោះរូបមួយសន្លឹក ធ្វើឲ្យគេឯង មានការភ្ញាក់ផ្អើល ដោយឃើញនាង បានទៅទិញស្បែកជើង ជជុះតាមទីផ្សារ ធ្វើមិនដឹង។ ជាពិសេស បើតាមមតិភាគច្រើន បានឲ្យដឹងថា ផ្សារមួយនោះ គឺជាផ្សារបឹងកេងកងទៀតផង។

ដោយសារតែ ទង្វើមិនចេះប្រកាន់ខ្លួន និងចូលចិត្តបត់បែន តាមស្ថានភាពរបស់ មាស សុខសោភានេះហើយ បានធ្វើឲ្យ មនុស្សគ្រប់គ្នាស្រលាញ់ និងចូលចិត្តនាង ព្រោះថា មិនសូវ មានតារាល្បីៗណា ហ៊ានដើរផ្សារ ទិញរបស់អន់ៗប៉ុន្មាននោះទេ៕
ប្រភពៈ khmertalking
!ហាមដាច់ខាតចំពោះការយកអត្ថបទយើងខ្ញុំដោយគ្មានការអនុញ្ញាត!

«បើចង់បានអត្ថបទសូមទំនាក់ទំនង ០៨៩ ៥៣៣ ​៨៨០»

LEAVE A REPLY

Please enter your comment!
Please enter your name here