ការទទួលទាន​វីតាមីន​បន្ថែម តាម​វ័យ​របស់​លោកអ្នក!

0
48
(សុខភាព)៖ស្រ្តីវ័យ២០ឆ្នាំ៖ ស្រ្តីអាយុ២០ ទៅ ២៩ ឆ្នាំជាវ័យរៀនសូត្រ និងចាប់ផ្តើមធ្វើការងារ ពេលណាដែលអ្នកមានអារម្មណ៍ មិនពេញកម្លាំងដូចពីមុន អ្នកអាចបន្ថែមវីតាមីនដូចខាងក្រោមៈ

វីតាមីន C: មានប្រយោជន៍ចំពោះរាងកាយច្រើនយ៉ាង ព្រោះមិនត្រឹមតែការពារជំងឺផ្តាសាយ ប៉ុន្តែវាថែមទាំងជួយកម្ចាត់រ៉ាឌីកាល់សេរី ដែលអាចបង្កជំងឺច្រើនប្រភេទ។
លើសពីនេះវីតាមីន C ជួយបឺតស្រូបយកជាតិដែក និងជួយដល់ប្រព័ន្ធប្រសាទ ព្រមទាំងជួយបង្កើត ខូលឡាចេន ទៀតផង។
គ្រាប់ទំពាំងបាយជូរៈ សម្បូរដោយវីតាមីនសំខាន់ៗ ទាំងវីតាមីន A ដែលមានចំណែកក្នុងការមើលឃើញ និងមានឥទ្ធិពលចំពោះការបង្កើតកោសិកាថ្មី ព្រមទាំងមានវីតាមីន C ជួយប្រឆាំងរ៉ាឌីកាល់សេរី បង្កើតនប្រព័ន្ធការពាររាងកាយ និងបំប៉នស្បែក។ ជាពិសេសមានវីតាមីន E ជួយការពារស្បែកពីស្នាមដំបៅ និងរលាកស្បែកផ្សេងៗ។
កាល់ស្យូមៈ ពេលអាយុ២៥ឆ្នាំ កាល់ស្យូមក្នុងរាងកាយ ចាប់ផ្តើមថយចុះទើបគួរបន្ថែមជាតិកាល់ស្យូមព្រោះកាល់ស្យូមជួយឲ្យដុំឈាមចាប់គ្នាបានល្អ
ព្រមទាំងជួយដល់ដំណើរការរបស់សាច់ដុំ និងការលោតរបស់ចង្វាក់បេះដូង។ គួរទទួលទានកាល់ស្យូម រួមជាមួយវីតាមីន Kទើបជួយឲ្យរាងកាយបឺតស្រូបកាល់ស្យូមបានល្អ។
ស្រ្តីវ័យ៣០ឆ្នាំ៖ ស្រ្តីអាយុ ៣០ ទៅ ៣៩ឆ្នាំជាពេលកំពុងងប់ងល់នឹងការងារពេញបន្ទុក ធ្វើឲ្យមានអារម្មណ៍ទន់ខ្សោយខួរក្បាល និងរាងកាយ គួរតែរកវីតាមីនបន្ថែមបំប៉នខួរក្បាលដូចខាងក្រោមៈ
វីតាមីន B វីតាមីន B1,B2,B3,B5,B6,B7,B9 និង B12 ដើម្បីជួយបង្កើនដំណើរការរបស់ប្រព័ន្ធខួរក្បាល និងប្រសាទកណ្តាល ដំណើរការរបស់បេះដូង បង្កើតគ្រាប់ឈាមក្រហម និងប្រព័ន្ធការពាររាងកាយ។
ស្រ្តីវ័យ៤០ឆ្នាំ៖ ក្នុងវ័យ៤០ ទៅ ៤៩ឆ្នាំ ស្រ្តីភាគច្រើនជួបប្រទះនឹងសភាព ស្បែកខ្វះជាតិសំណើម មិនស្រស់ថ្លា និងមានសញ្ញានៃភាពជ្រីវជ្រួញ។ ដូច្នេះអ្នកគួររកជំនួយដែលមានគុណសម្បត្តិ ក្នុងការពន្យាស្បែក ពីការបំផ្លាញដូចជា Evening Primerose Oil ដែលជាអាស៊ីដខ្លាញ់ចាំបាច់ ជាអង្គធាតុសំខាន់របស់កោសិកាស្បែក ជួយការពារការបាត់បង់ជាតិទឹក របស់កោសិកាស្បែកសម្រួលកោសិកា ស្បែកដែលស្ងួតក្រៀម ឲ្យមានសំណើម កាត់បន្ថយស្នាមជ្រីវជ្រួញ ជួយកាត់បន្ថយអាការឈឺចាប់ពេលមករដូវនិងអាការខុសប្រក្រតីអំឡុងពេលអស់រដូវ បានយ៉ាងល្អទៀតផង។ស្រ្តីវ័យ៥០ឆ្នាំ៖ អាយុចន្លោះ៥០ ទៅ ៥៩ឆ្នាំ គឺជាពេលដែលស្រ្តីភាគច្រើន ជួបប្រទះនឹងសភាពសម្ពាធឈាមខ្ពស់។ ដូច្នេះ ជំនួយការដ៏ល្អរបស់ស្រ្តីវ័យនេះគឺ ខ្លាញ់ត្រីជាសារធាតុផ្សំរបស់អាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលរាងកាយមិនអាចផលិតបានដោយខ្លួនឯង ហើយដែលមាន ២ប្រភេទ គឺ EPA ជួយកាត់បន្ថយទ្រីគ្លីសេរីដក្នុងឈាម ការពារការស្ទះសរសៃឈាម និង DHA ដែលជួយបង្កើនការវិវឌ្ឍន៍ផ្នែកខួរក្បាល ការចងចាំរួមទាំងប្រព័ន្ធខ្សែភ្នែក។ ខ្លាញ់ត្រីជួយកាត់បន្ថយសម្ពាធឈាម ធ្វើឲ្យចលនារបស់ឈាម កាន់តែល្អហើតថែមទាំង បន្ថយអាការឈឺសន្លាក់ និងខូចសន្លាក់ទៀតផង៕
ប្រភពៈ khmertalking
!ហាមដាច់ខាតចំពោះការយកអត្ថបទយើងខ្ញុំដោយគ្មានការអនុញ្ញាត!

«បើចង់បានអត្ថបទសូមទំនាក់ទំនង ០៨៩ ៥៣៣ ​៨៨០»

LEAVE A REPLY

Please enter your comment!
Please enter your name here