គ្រាន់តែសើច​​​ឲ្យ​​​បានច្រើន ក៏​មាន​ប្រយោជន៍ ចំពោះ​សុខភាព​បេះដូងដែរ!

0
64
(សុខភាព)៖ តើអ្នកមានដឹងទេថា ការសើចប្រហែលជាអាចជួយដល់សុខភាពបេះដូង អ្នកបានដែរ។ ដូច្នេះវាទំនងជាដូចគ្នា នឹងសុភាសិតមួយនិយាយថា Laughter is the Best Medicine ដែលមានន័យថា ការសើច គឺជាឱសថដ៏ល្អបំផុត នៅពេលនិយាយដល់រឿងសុខភាពបេះដូង។ ការស្រាវជ្រាវបានឲ្យដឹងថា ការសើច អាចជួយកាត់បន្ថយ ការរលាកសរសៃឈាមអាក់ទែ បន្ថយអ័រម៉ូនស្ត្រេស និងបង្កើនចំនួនកូឡេស្តេរ៉ុល ល្អទៀតផង។

ការសើចនឹងជួយធ្វើឲ្យអ្នកមានតុល្យភាពឡើងវិញ នៃការបញ្ចេញអ័រម៉ូនសប្បាយចិត្ត Endorphin ក្នុងរាងកាយ។ វាក៏ជួយជំរុញដល់អារម្មណ៍សប្បាយចិត្តផង និងបំបាត់ការឈឺចាប់ បណ្តោះអាសន្នផង។ អ្វីដែលសំខាន់បំផុតនោះ គឺវាអាចការពារបេះដូងបាន ដូចខាងក្រោមនេះ៖
, វាអាចធ្វើឲ្យបេះដូងច្របាច់លឿន និងរំលាយជាតិខ្លាញ់បានល្អ ដូចការដើរហាត់ប្រាណដែរ
, ការដែលជួបរឿងគួរឲ្យចង់សើច អាចជាវិធីលុបបំបាត់កំហឹង និងការឈ្លោះគ្នាបានយ៉ាងល្អ
, អ្នកដែលសើចច្រើន នឹងជួយបញ្ចុះសម្ពាធឈាម ដូច្នេះវាក៏អាចកាត់បន្ថយការប្រឈម នឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបានដែរ
, ការសើចនឹងពង្រឹងដល់មុខងារសរសៃឈាម ព្រមទាំងបង្កើនលំហូរឈាម ដើម្បីការពារជំងឺគាំងបេះដូង និងបញ្ហាបេះដូងសរសៃឈាម ផ្សេងៗទៀត
, កាលណាមនុស្សសើច ដោយមានហេតុផលត្រឹមត្រូវ វានឹងជួយបន្ថយភាពតានតឹង និងថប់អារម្មណ៍ក្នុងខ្លួន ដូច្នេះពិតជាធ្វើឲ្យប្រព័ន្ធភាពស៊ាំ កាន់តែខ្លាំង៕
ប្រភពៈ khmertalking
! ហាមដាច់ខាតចំពោះការយកអត្ថបទយើងខ្ញុំដោយគ្មានការអនុញ្ញាត !

« បើចង់បានអត្ថបទសូមទំនាក់ទំនង ០៨៩ ៥៣៣ ​៨៨០ »

LEAVE A REPLY

Please enter your comment!
Please enter your name here