ទេព បូព្រឹក្ស៖ «តាំង​​ពី​កើតមក រហូត​​ដល់​ពេលនេះ ​ប៉ា​​មិន​ដែលខឹង​ មិន​ដែល​វ៉ៃ​កូន​ សូម្បី១ដៃ!»

0
109
(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេង កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេសង្កេតឃើញថា មានប្រជាប្រិយភាពជាខ្លាំង បន្ទាប់ពីបានចាប់ដៃគូជាមួយនឹងតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ហើយរាល់បទថ្មីៗ ភាគច្រើនសុទ្ធតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់យុវវ័យនាពេលបច្ចុបន្បន្ន។ រហូតមកដល់ពេលនេះ ទេព បូព្រឹក្ស មានភាពជោគជ័យខ្លាំងលើការងារសិល្បៈ ចំណែករឿងគ្រួសារវិញ ហាក់ទទួលបានសេចក្ដីស្រឡាញ់ យ៉ាងក្រាសក្រែល ពីឪពុកម្ដាយរបស់នាង ក៏ព្រោះតែនាងនៅតែប្រកាន់ខ្ជាប់ធ្វើជាកូនស្រីល្អ ដើរតាមគន្លងធម៌ ពាក្យទូន្មានប្រៀនប្រដៅ របស់មាតាបិតាជានិច្ច មិនដែលធ្វើឲ្យអ្នកមានគុណទាំងពីរ ពិបាកម្ដងណាឡើយ។

ថ្មីៗនេះ តារាចម្រៀងរ៉េប ទេព បូព្រឹក្ស ស្រាប់តែទម្លាយឲ្យប្រិយមិត្ត នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ឲ្យដឹងថា តាំងពីតូចរហូតដល់ធំ លោកប៉ារបស់នាង ស្រឡាញ់ ថ្នាក់ថ្នមនាង ដូចកែវ មិនដែលលើករំពាត់វាយនាង សម្បីតែម្ដងណាឡើយ រហូតមកដល់ធំដឹងក្ដី នៅតែមើលថែ និងផ្ដល់ក្ដីស្រឡាញ់ឲ្យនាង មិនប្រែប្រួល។

ទេព បូព្រឹក្ស បានសរសេរសារផ្ញើរជូនពរដល់លោកប៉ា ជាទីស្រឡាញ់ ក្នុងឱកាសថ្ងៃខួបកំណើត ដោយបានលើកឡើងថា «រីករាយថ្ងៃកំណើតលោកប៉ា កូនសុំជូនពរលោកប៉ា ឲ្យមានសុខភាពល្អអាយុវែង អរគុណប៉ាដែលបានផ្តល់កំណើត ឲ្យកូនស្របតាមចិត្តកូន គ្រប់រឿង តាំងពីកើតមកដល់ប៉ុន (ពេល)នេះ ហើយប៉ាមិនដែលខឹង មិនដែលវ៉ៃកូនសូម្បី១ដៃ កូនស្រឡាញ់ប៉ា»

កូនស្រីជំនាន់ថ្មី ទេព បូព្រឹក្ស ដោយស្ថិតនៅក្រោមការគ្រប់គ្រង ចិញ្ចឹមបីបាច់ថែរក្សាពីឪពុកម្ដាយ ទើបធ្វើឲ្យតារាចម្រៀងមួយរូបនេះ កាន់តែសម្រស់ស្រស់ល្អឯក ពោរពេញដោយមន្តស្នេហ៍ កាយវិការទន់ភ្លន់ សំដីពីរោះពិសារ បុរសៗស្ទើរតែគ្រប់រូប តែងតែប្រាថ្នាចង់បាននាង នៅក្បែរខ្លួនគ្រប់ៗគ្នា៕
ប្រភពៈ Khmertalking
! ហាមដាច់ខាតចំពោះការយកអត្ថបទយើងខ្ញុំដោយគ្មានការអនុញ្ញាត !

« បើចង់បានអត្ថបទសូមទំនាក់ទំនង ០៨៩ ៥៣៣ ​៨៨០ »

LEAVE A REPLY

Please enter your comment!
Please enter your name here