មើល​ចរិតលក្ខណៈ​មនុស្ស​តាមរយៈ​ការប្រើ​ពណ៌

0
97

អ្នក​ដែល​ចូលចិត្ត​ប្រើ​ពណ៌​ផ្កាឈូក​

ពណ៌ ​ផ្កាឈូក​តំណាងឱ្យ​ភាពទន់ភ្លន់ ហើយ​អ្នក​ដែល​ចូលចិត្ត​ប្រើ​ពណ៌​ផ្កាឈូក​ភាគច្រើន​ជា​ស្ត្រីភេទ ។ តាម​ធម្មតា​ពួកគេ​តែងមាន​ការអប់រំ ដ៏​ល្អ​ពី​ឪពុកម្តាយ និង​មានការ​ស្រមើស្រមៃ​ទៀតផង ។ ប៉ុន្តែ​នៅពេល​បាន ជួប​ការឈឺចាប់ និង​ខូចចិត្ត ។ ដូច្នេះ​ការផ្តល់​ជា​យោបល់ សម្រាប់​អ្នក​ដែល ចូលចិត្ត​ប្រើ​ពណ៌​ផ្កាឈូក គឺ​នៅពេល ដែល​កំពុងតែ​ប្រកប​កិច្ចការងារ​អ្វីមួយ ចូរ​ចេះ​សម្របសម្រួល​ទៅតាម កាលៈទេសៈ ប្រែប្រួល ៕​

អ្នក​ដែល​ចូលចិត្ត​ប្រើ​ពណ៌​ក្រហម​

ពណ៌ ​ក្រហម​សម្បូរ​ទៅដោយ​ភាព​រំជើប​រំជួលចិត្ត និង​កម្លាំង​ទាក់ទាញ រីឯ​អ្នក​ដែល​ចូលចិត្ត​ប្រើ​ពណ៌ ក្រហម​ក៏​យ៉ាង​ដូច្នោះ​ដែរ ។ ពួកគេ​តែងមាន​ទឹកចិត្ត​ពុះកញ្ជ្រោល​ឡើង​ចុះ​ខ្លាំងក្លា​ណាស់ ព្រោះ​អាចអនុវត្ត​អ្វីមួយ មុន​ការគិតគូរ និង​មានចិត្ត​អំណត់​អត់ធ្មត់ ។ ដូច្នេះ​អាច​ផ្តល់​ជា​ដំបូន្មាន​ដល់​ពួកគេ​ខ្លះ ដោយ​ត្រូវ​បន្ថែម​ពណ៌ ស្រគត់ស្រគំ​ក្នុង​សម្លៀកបំពាក់​ដែលមាន​ពណ៌​ក្រហម ។​

អ្នក​ដែល​ចូលចិត្ត​ប្រើ​ពណ៌​ខ្មៅ​

ចំពោះ​អ្នក​ដែល​ចូលចិត្ត​ប្រើ​ពណ៌​ខ្មៅ​មាន​ចរិតលក្ខណៈ​ពីរ​ប្រភេទ​៖
ប្រភេទ​ទី​១៖ ជា​មនុស្ស​ប៉ិនប្រសប់​ខាង​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​មកលើ​ខ្លួន មាន​សមត្ថភាព​អាច​ចាត់ចែងសភាពការណ៍​ផ្សេងៗ ។​

ប្រភេទ ​ទី​២៖ ជា​មនុស្ស​ចូលចិត្ត​គេចវេស​ដោយ​ភ័យខ្លាច​មានការ​រិះគន់​ពី​អ្នកដទៃ ហើយក៏​ចូលចិត្ត ទិញ​ឈុត​សម្លៀកបំពាក់​ពណ៌​ខ្មៅ​ដែរ ប៉ុន្តែ​ថ្វីត្បិតតែ​ពួកគេ​មាន​ចរិតលក្ខណៈ​ពុំ​ដូចគ្នា​ក្តី តែ​ក៏មាន​ចំណុច​ដូចគ្នា​ខ្លះ​ដែរនោះ គឺ​ពីដំបូង​ទី​សុទ្ធតែ​មិន​ចូលចិត្ត​ពណ៌​ខ្មៅ​ដូចគ្នា ក៏​ព្រោះ​ដោយសារ ជីវភាព​នៃ​ការរស់នៅ​កាលពី​កុមារភាព ។ ដូច្នេះ​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ពណ៌​ខ្មៅ គួរ​ស្លៀក​ឈុត​ពណ៌​ស្រស់​បន្តិច ជាពិសេស​គឺ​សម្រាប់​គូស្នេហ៍​ដែល​កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា ។​

អ្នក​ដែល​ចូលចិត្ត​ប្រើ​ពណ៌​ប្រផេះ​

ចំពោះ ​អ្នក​ដែល​ចូលចិត្ត​ប្រើ​ពណ៌​ប្រផេះ ភាគច្រើន​ជា​មនុស្ស​មានចំណេះដឹង​យ៉ាង​ទូលំទូលាយ​ក្នុង ការប្រកប​កិច្ចការងារ ។ ពួកគេ​តែងតែ បានគិត​គូរ​ដល់​អ្នក​ដទៃ ហើយ​ច្រើនតែ​មានការ​សម្រុះសម្រួល​ជាមួយ​អ្នកផង​ទាំងឡាយ ។​
ម្យ៉ាងទៀត មនុស្ស​ប្រភេទ​នេះ​កាលបើ​បាន​ប្រឈមមុខ​នឹង​ឧបសគ្គ​អ្វីមួយ គឺអាច​ត្រិះរិះ ពិចារណា​ដោយ​ស្ងៀមស្ងាត់ ហើយក៏​ងាយ​នឹង​ធ្លាក់​ចូលក្នុង​អន្ទាក់ ដ៏​អាថ៌កំបាំង របស់​ខ្លួនឯង​ផងដែរ ។ ប៉ុន្តែ​តែ​អស់ទាំង​នេះ ពុំមែន​ជា​ឧបសគ្គ​អ្វី ដល់​ការទទួល​ស្វាគមន៍ រួសរាយ​រាក់ទាក់ ពី​អ្នកផង​ទាំងឡាយ​ឡើយ ។​

អ្នក​ដែល​ចូលចិត្ត​ប្រើ​ពណ៌​ស​

អ្នក ​ដែល​ចូលចិត្ត​ប្រើ​ពណ៌​ស គឺ​ពុំ​សូវ​មាន​ច្រើន​ឡើយ ។ អ្នក​ដែល​ចូលចិត្ត​ប្រើ​ពណ៌​ស​នោះ គឺ​ច្រើន តែមាន​គំនិត​ផ្តោតទៅលើ​រឿង​ស្នេហា និង​មុខ​ជំនួញ​ជួញដូរ​តែប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​ក៏​ងាយ​នឹង​នៅឯ​កោ​ដែរ ។ ដូច្នេះ​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ប្រើ​ពណ៌​ស គឺ​ងាយ​នឹង​ទទួលរង នូវ​ឥទ្ធិពល ពី​មជ្ឈដ្ឋាន ខាងក្រៅ ។ ហេតុនេះ​ត្រូវ ការពង្រឹង​ទឹកចិត្ត​ឱ្យបាន​នឹងន ។​
ប្រភពពី៖ CEN

LEAVE A REPLY

Please enter your comment!
Please enter your name here