មើល​ក្រចក​ស្គាល់​អត្តចរិត​ស្ត្រី​

0
113
ជា​ការពិត​ស្ត្រី​តែងតែ​ចូលចិត្ត​តុបតែង​រាងកាយ​ទាំង​ផ្ទៃមុខ​និង​ដងខ្លួន ដែល​ការតុបតែង​នោះ អាច​ឲ្យ​គេ​ទស្សន៍ទាយ​ដឹង​ពី​អត្តចរិត​របស់​ស្ត្រី​ម្នាក់ៗ​បាន ។ ចំណែក​ការ​លាប​ពណ៌​លើ​ក្រចកដៃ ក៏​គេ​អាច​ស្គា​ល់ពី​ចរិត​របស់​ស្ត្រី​ម្នាក់ៗ​ដែរ ។​

១. ពណ៌​ក្រហមឆ្អៅ​
​ស្ត្រី​ដែល​ចូលចិត្ត​លាប​ពណ៌​ក្រហមឆ្អៅ គឺជា​ស្ត្រី​ដែលមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​ខ្ពស់ មានចិត្ត​ក្លាហាន​ហ៊ាន​សម្តែង​ចេញ​នូវ​រឿងរ៉ាវ​អ្វីៗ​គ្រប់យ៉ាង ដោយ​គ្មាន​លាក់លៀម​នោះឡើយ ។​
២. ពណ៌​ទឹកក្រូច​
​សម្រាប់​ស្ត្រី​ដែល​ចូលចិត្ត​លាប​ពណ៌​ទឹកក្រូច​ខ្ចី​បញ្ជាក់ថា នាង​កំពុង​ស្វែងរក​តុល្យភាព​រវាង​ខួរ ក្បាល​និង​អារម្មណ៍​ជា​ស្ត្រី​មាន​ភាពជឿជាក់​លើ​ខ្លួនឯង និង មាន​ថាមពល ។​

៣. ពណ៌​ខៀវ​
​ជា​ស្ត្រី​បង្ហាញ​ម៉ូត​តាម​សម័យ និង តែងតែ​ឈានទៅ​មុខមុន​អ្នកដទៃ​ជានិច្ច ហើយក៏​ជា​ស្ត្រី​ដែលមាន​ជំហាន​លោត​ផ្លោះ​ផងដែរ ។​
៤. ពណ៌​ស​
​ជា​ស្ត្រី​ចូលចិត្ត​ភាពសាមញ្ញ មិន​ហក់លោត​ពេក និង ឲ្យ​តម្លៃ​លើ​គុណភាព ឬ ផលប្រយោជន៍​ធំ​ជាង​ភាពឆើតឆាយ​ខាងក្រៅ មាន​សតិ​ស​ម្ប​ជ​ញ្ញ​:​ផ្ទាល់ខ្លួន ជឿ​ង​ជាក់​លើ​ខ្លួនឯង និង មាន ថាមពល ។ ជា​ស្ត្រី​ដែលមាន​ចរិត​រក្សា​ភាព​ស្អាតស្អំ​ទាំង​ការតុបតែង​សម្ផស្ស​រាងកាយ និង សម្លៀកបំពាក់ ។​
៥. ពណ៌​មាស​
​ជា​ស្ត្រី​ចូលចិត្ត​ស្លៀកពាក់​ពណ៌​ធម្មជាតិ ជាពិសេស​លឿង​មាស ចូលចិត្ត​រស់នៅ​តាមបែប​ធម្មជាតិ ជាង​ជីវិត​ថ្កុំថ្កើង​ច្របូកច្របល់​ក្នុង​ទីក្រុង ។ ជា​ស្ត្រី​ចូលចិត្ត​អ្វី​បែប​ងាយៗ មិន​ចូលចិត្ត​រឿង​ហក់លោត​ហ៊ឺហា បើ​ពោល​ឲ្យ​ចំ​គឺជា​ស្ត្រី​មិន​ចូលចិត្ត​រឿង​ស៊ី​វិ​ល័យ​ម៉ូត​សម័យ​នោះឡើយ ។ ជា​ស្ត្រី​ដែល​ពូកែ​បំផុត​ក្នុង​ការគិតគូរ​ស្ទើរតែ​គ្រប់​ការងារ​ទាំងអស់​ដែល​នាង​ត្រូវធ្វើ ។​

៦. ពណ៌​ក្រហម​ឈាមជ្រូក​
​ស្ត្រី​ដែល​និយម​លាប​ពណ៌​នេះ​បង្ហាញ​ពី​ភាពស្រស់​ប៉ប្រិម​នៃ​ភាពជា​តារា​លេចធ្លោ និង ភាពជោគជ័យ​ក្នុង​ជីវិត ។ ចំណុច​ពិសេស​របស់​នាង គឺជា​ស្ត្រី​ម្នាក់​ដែល​ធ្វើយ៉ាងណា​ឲ្យ​លេចធ្លោ​ជាងគេ គឺមាន​សម្តីសំដៅ​ពីរោះ​ចូល​ត្រចៀក​គួរ​ឲ្យ​ចង់​រាប់រក ហើយ​ប្រសិនបើ​ពណ៌​ក្រហម​លាយ​ខៀវ​ទៀត​នោះ នាង​ជា​ស្ត្រី​ប្រសប់​ផ្សែផ្សំ​គ្នា ។ ស្ត្រី​មាន​លក្ខណ​:​បែបនេះ មិន​ងាយ​ទាក់ចិត្ត​គេ​ភ្លាមៗ​មែន ប៉ុន្តែ​ជា​ស្ត្រី​ល្អគន់​មើល​យូរ​កាន់តែ​គួរ​ស្រឡាញ់ ។​
៧.​ពណ៌​បៃតង​
​ជា​ស្ត្រី​ដែល​ស្រស់​ទាក់ភ្នែក ដោយ​មិនចាំបាច់​ធ្វើខ្លួន​ឲ្យ​គេ​ចាប់អារម្មណ៍ ហើយ​ទាក់ទាញ​ចិត្ត​ដោយ​ឥរិយាបថ និង សំឡេង ។ ស្ត្រី​ប្រភេទ​នេះ​រមែង​រក្សា​ពិភពលោក​ផ្ទាល់ខ្លួន​មួយ​មិន​ចង់​ឲ្យ នរណា​មក​យាយី​ទៀតផង ។​
៨. ពណ៌​ស៊ី​ជម្ពូ​
​ជា​មនុស្ស​ល្អិតល្អន់​ក្នុង​បញ្ហា​សម្រស់ ។ ជា​ស្ត្រី​ដែល​សម្បូរ​មន្ត​ស្នេហ៍ ហើយ​មិន​ចូលចិត្ត​ធ្វើខ្លួន​ឲ្យ​លេចធ្លោ​ពេក​ទេ ។ រាល់​បញ្ហា​ដែល​តម្រូវ​ឲ្យ​នាង​ប្រឈម នាង​តែងតែ​លើកយក​ហេតុផល​មក​ថ្លឹង​ថ្លែងថា តើ​ជាហេតុ​គួរ ឬ មិនគួរ​ទៀតផង ៕ 
ប្រភពពី CEN

LEAVE A REPLY

Please enter your comment!
Please enter your name here