គយគន់​មិន​ចេះ​ជិនណាយ! ស្រីស្រស់ នៅ សូនីតា​ ​កាច់​រាង​​បង្អួត​សម្រស់ ដ៏ស្រស់​ត្រកាល នៅ​លើ​ទឹកដី​នូវ៉ែលហ្សេឡង់​!

0
171

(ភ្នំពេញ)៖ តារាសម្ដែងមានមន្តស្នេហ៍រយពាន់ ព្រោះតែសម្រស់ដ៏ទាក់ទាញ ស្ទើរគ្មានគូប្រៀប កញ្ញា នៅ សូនីតា ត្រូវបានទស្សនិកជនដឹងថា នាងគឺជាតារាស្រី ដែលមានកេរ្តិ៍ឈ្មោះល្បីមួយដួង ក្នុងវិស័យសិល្បៈ ជាពិសេសថ្មីៗនេះ នាងមានឱកាសបានចេញទៅសម្ដែង នៅប្រទេសអូស្រ្ដាលី និងបណ្ដាប្រទេសជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបញ្ចប់ការសម្ដែងនៅប្រទេសអូស្រ្ដាលី តារាសម្ដែងរូបស្រស់ នៅ សូនីតា បានដឹកដៃតារាចម្រៀងសំឡេងស្អក លោក ខេម បន្តទៅសម្ដែងនៅប្រទេសនូវ៉េលហ្សេឡង់ ព្រមទាំងបង្ហោះរូបភាពជាច្រើនសន្លឹក អមដោយទេសភាពដ៏ស្រស់ត្រកាល កាន់តែរំលេចសម្រស់តារាស្រីមួយដួងនេះ ឲ្យកាន់តែមានភាពលេចធ្លោ ទ្វេឡើង។


ជាការពិតណាស់ សម្រាប់ចុងឆ្នាំ២០១៧ នេះ ស្រីស្រស់សម្រស់ឆើតឆាយ នៅ សូនីតា កាន់តែមានទីផ្សារខ្ពស់ ដោយនាងមានឱកាសបានចេញទៅ សម្ដែងនៅបរទេសជាបន្តបន្ទាប់ មានដូចជា ប្រទេសអូស្រ្ដាលី និង នូវ៉ែលហ្សេឡង់ ជាដើម។ អ្វីដែលគចាប់អារម្មណ៍នោះ គ្រាន់តែនាងទៅដល់ នូវ៉ែលហ្សេឡង់ភ្លាម នាងបានផ្ដិតយកកម្រងរូបភាព ជាច្រើនសន្លឹក រួមជាមួយនឹងទេសភាពដ៏ស្រស់ស្អាត ធ្វើឲ្យទស្សនិកជន លាន់មាត់សរសើរថា នៅ សូនីតា ពិតជាស្រស់ស្អាត ជាមួយនឹងទេសភាពនៅទីនោះ ខ្លាំងណាស់។
សូមទស្សនាកម្រងរូបភាពដូចខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here