ញាក់សាច់! ប៉ុន្មាន​​ឃ្លា​របស់​គូស្នេហ៍ នាយ ចយ ធ្វើ​ឲ្យ​បុរសៗ​ជាច្រើន​ច្រណែន គ្រប់គ្នា!

0
75

(ភ្នំពេញ)៖ ប៉ុន្មានខែកន្លងមកនេះ ទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងគូរស្នេហ៍ខុសពណ៌សម្បុរ របស់តារាកំប្លែង នាយ ចយ និងនារីវ័យក្មេងដ៏ស្រស់ស្អាត សាច់សខ្ចីម្នាក់ ដែលពួកគេតែងតែបង្ហាញ ភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក រាល់ពេលទៅណាមកណាម្ដងៗ ធ្វើឲ្យបុរសៗ ជាច្រើនកោតសរសើរ ពីព្រេងវាសនារបស់ នាយ ចយ ជាពន់ពេកក្រៃ។

ជាក់ស្ដែងជារឿយៗ នាយ ចយ និង គូស្នេហ៍តែងតែបង្ហោះរូបថតស្វីតៗ ជាមួយគ្នា ពោលពាក្យស្នេហាយ៉ាងផ្អែមល្ហែមដាក់គ្នា បង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យមនុស្សមួយចំនួន ជាពិសេសប្រុសៗ ច្រណែនដើម្បីបញ្ជាក់ពីសេចក្ដីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមក មិនឲ្យចាញ់គូផ្សេងៗទៀតប៉ុន្មានទេ។ ដោយក្នុងនោះ គូស្នេហ៍ស្រស់ស្អាតរបស់ នាយ ចយ បានបង្ហោះរូបភាពពីរសន្លឹកព្រមទាំងសរសេរថា «កន្លែងណាដែរខ្ញុំចង់ទៅលេង គឺគាត់ជូនទៅទាំងអស់ មិនដែលនិយាយថាទេ ថាហត់នឿយ ឬ ខ្ជិលទេ ឲ្យតែអូនចង់ទៅ គឺបងជូនទៅហើយ. Love you my hunii »។

ជាមួយនឹងសារប៉ុន្មានឃ្លា ដែលគូស្នេហ៍របស់នាយ ចយ បានបង្ហោះ គឺពិតជាបានបង្ហាញពីសេចក្ដីស្រឡាញ់ ភាពស្មោះស្ម័គ្រ និងទឹកចិត្តយ៉ាងធំធេងរបស់នាយ ចយ មានចំពោះគូស្នេហ៍ ដែលពេលខ្លះសឹងតែធ្វើឲ្យមិត្តៗក្នុងហ្វេសប៊ុក និងទស្សនិកជនដែលតែងតែគាំទ្រនាយ ចយ លួចច្រណែនគ្រប់គ្នាតែម្ដង។ យ៉ាងណាក្ដី គេសង្កេតឃើញថា គូស្នេហ៍មួយគូនេះ ពិតជាមានសុភមង្គលណាស់ ដោយមិនធ្លាប់ឃើញអ្នកទាំងពីឈ្លោះគ្នាម្ដងណាឡើយ ពោលគឺផ្អែមល្ហែមជានិច្ច។

សូមបញ្ជាក់ថា នាយ ចយ និងគូស្នេហ៍ គឺបានភ្ជាប់ពាក្យជាមួយគ្នារួចហើយ ប៉ុន្ដែអ្នកទាំងពីរមិនទាន់កំណត់ថ្ងៃចូលរោងការ នៅឡើយទេ។ ជាចុងក្រោយ មិត្តៗទាំងអស់ ព្រមទាំងទស្សិកជន ជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នា ផ្អែមល្ហែមបែបនេះរហូត និងឆាប់រៀបការក្នុងពេលឆាប់ៗនេះ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here