លោកអ្នក​ដឹងទេ! មិន​គួរ​លេប​ថ្នាំ​ជាមួយ​ទឹកផ្លែឈើ ឬ​ទឹកក្រូច​នោះទេ!

0
83

(សុខភាព)៖ នៅពេលអ្នកមិនស្រួលខ្លួនឈឺថ្កាត់ ដោយសារជំងឺអ្វីមួយ ការទទួលទានថ្នាំជាមួយទឹកសុទ្ធ ឬទឹកធម្មតាជាការប្រសើរបំផុត ដើម្បីឲ្យឆាប់ជាសះស្បើយ។
ប៉ុន្តែប្រសើរបើអ្នកមានជំងឺ ហើយលេបថ្នាំជាមួយទឹកផ្លែឈើនោះ នឹងអាចបង្កផលប៉ះពាល់ដល់ខ្លួនអ្នក យ៉ាងធ្ងន់ធ្ងរ។

ក្រុមអ្នកស្រាវជ្រាវ មកពីមហាវិទ្យាល័យ រដ្ឋកាលីហ្វញ៉ា បានបង្ហាញលទ្ធផលស្រាវជ្រាវមួយឲ្យដឹងថា ទឹកផ្លែឈើ ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធ ធ្វើការរបស់រាងកាយដែលជាហេតុធ្វើឲ្យប្រសិទ្ធភាពរបស់ថ្នាំ ក្នុងការព្យាបាលរលាយអស់ ព្រោះមុនពេលដែលថ្នាំទាំងនោះ ជ្រាបចូលទៅក្នុងចរន្តឈាម ទឹកផ្លែឈើ និងទប់ស្កាត់ការជ្រូតជ្រាប របស់ថ្នាំ ដែលប្រើក្នុងការព្យាបាលជំងឺ មហារីកលើសឈាម គាំងបេះដូង និងជំងឺប្រតិកម្មនឹងធាតុអាកាសផ្សេងៗ ក្នុងនោះមានរួមទាំងថ្នាំ ដែលប្រើជាមួយអ្នកជំងឺ ដែលធ្វើការបណ្តុះ អវៈយវៈថ្មីផងដែរ។

លទ្ធផលស្រាវជ្រាវ ដែលបានបង្ហាញកាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងពីគ្រោះថ្នាក់ នៃទឹកផ្លែឈើ ក្នុងលក្ខណៈធ្វើឲ្យមានផលប៉ះពាល់ ដល់ប្រសិទ្ធភាពថ្នាំដូចគ្នា ព្រោះវាមានអានុភាព ក្នុងការបំផ្លាញអង់ហ្ស៊ីមក្នុងរាងកាយ ដែលបំពេញមុខនាទីទប់ស្កាត់ មិនឲ្យជាតិថ្នាំជ្រាបចូល ក្នុងចរន្តឈាមច្រើនពេក។ នៅពេលដែលអង់ហ្ស៊ីម ប្រភេទនេះ ចុះថយធ្វើឲ្យប្រភេទខ្លះ រួមទាំងថ្នាំដែលប្រើក្នុងការព្យាបាលជំងឺលើសឈាម និងអង់ទីអ៊ីស្តាមីនស៍ កាន់តែមានអនុភាពក្នុងការព្យាបាលខ្លាំងក្លាឡើង មួយកម្រិតទៀត។

ក្នុងករណីខ្លះ រាងកាយបានទទួលជាតិថ្នាំ ខ្លាំងហួសកម្រិត និងធ្វើឲ្យប៉ះពាល់ដល់ការព្យាបាល និងរាងកាយអ្នកជំងឺ។ យកល្អអ្នកគួរជៀសវាង ទទួលទានថ្នាំជាមួយទឹកផ្លែឈើគ្រប់ប្រភេទ ហើយជ្រើសទទួលទានថ្នាំ ជាមួយទឹកធម្មតាជាការប្រើបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here