ផ្កាយថ្មី​​ មាន​លក្ខណៈ ដូចលោហៈធាតុ នៃកាំជ្រូច

0
58

(ហ្គ្រីនប៊ែល)៖ អង្គការណាសា បាននិយាយកាលពីម្សិលមិញនេះថា កែវយឺតលំហអាកាស Hubble របស់អង្គការណាសា បានចាប់យករូបភាព នៃផ្កាយថ្មីមួយ ដែលមានលក្ខណៈស្រដៀងទៅនឹង លោកហៈធាតុនៃកាំជ្រូចមួយ។

រូបភាពនៃផ្កាយដ៏ចំលែកនោះ គឺមានលក្ខណៈដូចជា ស្លាបប៉ាកាឧស្ម័នពណ៌ខៀវ ដែលវាហាក់បីដូចជាចំហាយផ្សែង និង ផ្កាភ្លើងពីគ្រាប់កាំជ្រូច។
ជាមួយគ្នានេះដែរ អង្គការណាសា បាននិយាយថា ទោះបីជាវាមានលក្ខណៈដូចផ្សែងកាំជ្រូច យ៉ាងណាក្តី តែវាមានពន្លឺ និងផ្សែងខ្សោយជាងកាំជ្រួចនោះទេ។

ម៉្យាងវិញទៀត រូបភាពនេះ គឺជាសមាសធាតុនៃទិន្នន័យ ដែលទទួលបាននៅក្នុងឆ្នាំ ២០០៤, ២០០៥ និង ២០១១៕

LEAVE A REPLY

Please enter your comment!
Please enter your name here