ជារឿង​កំប្លែង? ទូរស័ព្ទ IPhone 8/8 Plus បំពាក់​បច្ចេកវិទ្យា​សាកថ្ម​​រហ័ស ប៉ុន្តែ​ជាក់ស្តែង​សាក​ជាង ២ម៉ោង ទើបពេញ ១០០%! (Video Inside)

0
108

(បរទេស)៖ ចង់ស្តាប់រឿងកំប្លែងអត់? វាគឺជាមុខងារសាកថ្មឆាប់ពេញរបស់ iPhone 8 Plus។ តាមរយៈការធ្វើតេស្តពីអ្នក Review ស្មាតហ្វូនជាច្រើននាក់នាពេលថ្មីៗនេះ iPhone 8 Plus ដែលក្រុមហ៊ុន Apple អះអាងថា ត្រូវបានបំពាក់បន្ថែមនូវបច្ចេកវិទ្យា Fast Charge (សាកថ្មឆាប់ពេញ) ជាលើកដំបូងនោះ ទំនងជារឿងបោកប្រាស់ទាំងស្រុង។

នៅក្នុងការសាកល្បងមួយក្នុងចំណោមនោះ iPhone 8 Plus ត្រូវបានគេធ្វើតេស្តប្រៀបធៀបជាមួយនិង iPhone 7 Plus ដោយប្រើប្រាស់ឧបករណ៍បញ្ចូលថ្មប្រភេទ The Apple 29W USB-C Power Adapter ទិញពីក្រុមហ៊ុន Apple ផ្ទាល់ ដែល Support បច្ចេកវិទ្យា Fast Charge។ ជាលទ្ធផល iPhone 8 Plus ចំណាយពេល ០២ម៉ោង និង១០នាទី ដើម្បីសាកពីសូន្យភាគរយដល់ ១០០ភាគរយ ខណៈ iPhone 7 Plus ចំណាយពេលត្រឹម ០១ម៉ោង និង៥៩នាទីប៉ុណ្ណោះ នៅក្នុងលក្ខខណ្ឌដូចគ្នា ទោះបីជា iPhone 7 Plus មានកម្លាំងថ្ម 2900mAh ធំជាងកម្លាំងថ្ម 2691mAh របស់ iPhone 8 Plus ក៏ដោយ។

ប្រការនេះមានន័យថា iPhone 8 Plus ក៏ដូចជា iPhone 8 ហាក់ដូចជាគ្មានបច្ចេកវិទ្យា Fast Charge អ្វីឡើយ ហើយគេសង្កេតឃើញថា វាអាស្រ័យលើឆ្នាំងសាកទៅវិញទេ ដោយឆ្នាំងសាក The Apple 29W USB-C Power Adapter អាចបញ្ចូលថាមពលបានខ្លាំងជាងឆ្នាំងសាកធម្មតា ដែលមកជាមួយ iPhone ស្រាប់ទើប iPhone 7 Plus និង 8 Plus អាចសាកឆាប់ពេញជាងមុនបន្តិចបែបនេះ។ លើសពីនេះ iPhone 7 Plus ដែលពុំមានមុខងារ Fast Charge ផងនោះ បែរជាអាចសាកពេញបានលឿនជាង iPhone 8 Plus ទៅវិញ។

គួរបញ្ជាក់ថា ពុំមានស្មាតហ្វូនណាផ្សេងនៅលើទីផ្សារ ដែល Support មុខងារ Fast Charge ហើយចំណាយពេលដល់ទៅ ០២ម៉ោង ឬជាង០២ម៉ោង ដើម្បីសាកថ្មពីសូន្យដល់ ១០០ភាគរយ នោះឡើយ ព្រោះភាគច្រើននៃបច្ចេកវិទ្យានេះ ត្រូវបំពាក់លើកំពូលស្មាតហ្វូនដើរដោយ Android ក្នុងនោះមានដូចជា Samsung, Huawei, HTC, Oppo, LG, Meizu និង Xiaomi ជាដើម ប៉ុន្តែបច្ចេកលើទូរស័ព្ទទាំងនេះ ភាគច្រើនប្រើពេលតែ ៣០នាទី ប៉ុណ្ណោះអាចសាកថ្មពី ០ភាគរយ ទៅ ៥០ភាគរយ ឬឡើងដល់ ៧៥ភាគរយផងក៏មាន ហើយប្រើចង់សាកពេញ ១០០ភាគរយ ត្រូវប្រើពេលយ៉ាងហោចណាស់ ១ម៉ោង ឬក្រោម ១៖៣០នាទី ប៉ុណ្ណោះ។

ហេតុដូច្នេះ តើ iPhone 8/8 Plus ពិតជាមាន Fast Charging ឬសាកថ្មបានលឿនមែន ឬអត់? សូមទស្សនាវីដេអូពិសោធន៍ជាក់ស្តែងខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here