នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ប្រកាសថា​នឹង​រៀបចំ​បោះឆ្នោត​សកល នៅខែវិច្ឆិកា ឆ្នាំ២០១៨ មានរយៈពេល ៤ឆ្នាំក្រោយ រដ្ឋប្រហារ

0
85

(បាងកក)៖ ក្រោយពីការធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ពីតំណែងនាយករដ្ឋមន្ត្រីកាលពីខែឧសភា ឆ្នាំ២០១៤ និងក្រោយពីតុលាការកំពូលទីក្រុងបាងកក ប្រកាសសាលក្រមផ្តន្ទាទោសប្អូនស្រីលោក ថាក់ស៊ីន រូបនេះដាក់ពន្ធនាគារ ០៥ឆ្នាំ ពីបទក្លែងបន្លំកម្មវិធីទិញស្រូវនោះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃបានប្រកាសថា ប្រទេសអាស៊ានមួយនេះ នឹងរៀបចំបោះឆ្នោតសកលឡើងវិញ ដើម្បីជ្រើសរើសមេដឹកនាំប្រទេស តាមរបៀបរបបនៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here