ពិតទេដែលថា ឈ្មោះរបស់​កូនភ្លោះ​តារា​ចម្រៀង Beyonce ត្រូវបាន​ចុះកម្មសិទ្ធិ​បញ្ញា?

0
56

(អាមេរិក)៖ ពេលនេះ Beyonce និងស្វាមីបានបញ្ចេញឈ្មោះកូនភ្លោះជាផ្លូវការហើយដែលមាននាមត្រកូល Carter គឺពួកគេបានសម្រេចដាក់ឈ្មោះថា Rumi Carter និង Sir Carter ហើយឈ្មោះទាំងពីរនេះត្រូវបានបញ្ជាក់កម្មសិទ្ធិបញ្ញាទៀតផង។

ការចុះបញ្ជីឈ្មោះជាផ្លូវការរក្សាសិទ្ធិលើឈ្មោះកូនភ្លោះនេះត្រូវបានធ្វើដោយក្រុមហ៊ុនដែលប្តីប្រពន្ធតារាហូលីវូតទាំងពីរបានជួលហើយប្រសិនបើនេះជារឿងពិតមែន មហាជន ជឿថា កូនភ្លោះរបស់ Beyonce និង Jay-Z ពិតជាទារយាទស្នងត្រកូល Carter ដ៏អស្ចារ្យហើយ។

គួរបញ្ជាក់ថា ការប្រកាសឈ្មោះរបស់កូនភ្លោះស្តេចចម្រៀងស្រីដ៏ល្បីរូបនេះជាផ្លូវការបន្ទាប់ពីធ្លាប់លេចឮដំណឹងកន្លងមកថា ទារកភ្លោះនោះមានឈ្មោះ Shawn និង Bea ប៉ុន្តែវាមិនមែនជាឈ្មោះដែល  Beyonce និង Jay-Z ទម្លាយប្រាប់មហាជនទេគ្រាន់តែជាដំណឹងចចាមអារ៉ាមប៉ុណ្ណោះ ហើយមុខមាត់ទារកភ្លោះយ៉ាង ណានោះក៏មិនទាន់ត្រូវបានពួកគេបង្ហាញឲ្យអ្នកគាំទ្រឃើញច្បាស់នៅឡើយដែរដូចពេលថ្មីៗនេះម្តាយរបស់ Beyonce ជម្រុញឲ្យកូនស្រីបង្ហាញមុខចៅភ្លោះឲ្យអ្នកគាំទ្របានឃើញក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here