ទម្លាប់​សាក​ថ្ម​ទាំង​បី ដែល​ធ្វើ​អោយ​ឆាប់​ខូច​ថ្មទូរស័ព្ទ

Comments · 38 Views

ថ្មទូរស័ព្ទ​ គឺជាផ្នែកដ៏ សំខាន់មួយ នៃទូរស័ព្ទ ទាំងមូល ពោលបើវា មានសុខភាពល្អ យើងក៏អាចប្រើប្រាស់ បានក្នុង

ថ្មទូរស័ព្ទ​ មិនអាច ប្រើប្រាស់ បានជារៀងរហូត នោះទេ ពោលវាមាន អាយុកាល របស់វា ហើយប្រសិន បើយើង ថែរក្សាវា មិនបានល្អ ទៀតនោះ អាយុកាល របស់វាក៏ បានធ្លាក់ចុះ ទៅតាមនោះ។ នៅក្នុងអត្ថបទនេះ អ្នកនឹង ភ្ញាក់ផ្អើល ពីទម្លាប់ សាកថ្ម របស់មនុស្ស ទូទៅទាំងបី​ ដែលវាអាច ធ្វើអោយ ថ្មទូរស័ព្ទ ឆាប់ខូចបាន ហេតុដូច្នេះហើយ សូមស្វែង យល់ និងចៀសវាង ទាំងអស់គ្នា។

  1. កុំសាកថ្មទូរស័ព្ទ ជាមួយនឹងកុំព្យូទ័រ

    ការសាកថ្មទូរស័ព្ទ តាមរយៈរន្ធ USB កុំព្យូទ័រ មិនត្រឹមតែ ចំណាយ ពេលយូរ នោះទេ ក៏ប៉ុន្តែ វាក៏បង្ករ ជាបញ្ហាច្រើន ផងដែរ។ ថាមពល អគ្គីសនី ដែលបញ្ជូន ពីកុំព្យូទ័រវិញ វាមានថាមពល មិននឹងនរ ហើយក៏មាន កំដៅខ្លាំង ជាងថាមពល ចេញពីឆ្នាំង សាកដែរ។ តាមរយៈ ការសិក្សា បានបង្ហាញ អោយឃើញថា ប្រសិន បើយើង សាកថ្មទូរស័ព្ទ តាមកុំព្យូទ័រ ក្នុងរយៈ ពេលប៉ុន្មានខែ ជាប់គ្នា អាយុកាល ថ្មរបស់ ទូរស័ព្ទយើង អាចធ្លាក់ចុះ ដល់ 65 ភាគរយ ឯណោះ។
  2. កុំប្រើទូរស័ព្ទ រហូតដល់អស់ថ្មជិតរលត់ទូរស័ព្ទ ទើបសាក

    មនុស្សភាគច្រើន គេប្រើប្រាស់ទូរស័ព្ទ រហូតថ្មល សល់ត្រឹម 5% រឺ 2% ទើបនឹកឃើញ រកឆ្នាំងសាក ដែលនេះគឺ ជាទំលាប់ អាក្រក់មួយ ឆាប់អោយ អាយុកាល របស់ ថ្មទូរស័ព្ទយើង ឆាប់ធ្លាក់ចុះ។ តាមរយៈការសិក្សា ទម្លាប់អាក្រក់ មួយនេះ នឹងធ្វើ អោយថ្ម ទូរស័ព្ទយើង អាចសាកបាន ប្រមាណ 300 ទៅ 500 ដងឯណោះ ហើយបន្ទាប់ ពីនេះ ថ្មអាច នឹងសាក មិនឆាប់ចូល ហើយឆាប់អស់ រឺក៏ងាប់ តែម្តង។ ជាដំបូន្មានល្អ អ្នកគួរ តែសាក ថ្មទូរស័ព្ទអ្នក នៅពេលដែល ថ្មនៅសល់ ចន្លោះពី 50% ទៅ 25% ទើបជាការល្អ។
  3. កុំសាកទូរស័ព្ទទុកចោល នាពេលរាត្រី

    មានមូលហេតុជាច្រើន​ ដែលអ្នកមិនគួរ សាកថ្មទូរស័ព្ទ​ ចោលនា ពេលរាត្រី។ ទីមួយនោះគឺ នៅពេល ដែល ទូរស័ព្ទយើង ពេញថ្ម ភ្លើងអាច នៅបុកចូល ហើយប្រព័ន្ធ ទប់ភ្លើង អាចនឹងចុះ ខ្សោយបាន។ មួយវិញទៀត ការសាក ថ្មទូរស័ព្ទ អោយពេញ មួយរយ ភាគរយ ពេកក៏ មិនល្អដែរ ពោលវា ឆាប់អោយ ថ្មយើងវាមាន អាយុខ្លី។ ហេតុដូច្នេះ ហើយ​ សាកត្រឹម 80 រឺ 90% បានហើយ។ ទម្លាប់ទាំងនេះ វានឹងមិនប៉ះ ពាល់ខ្លាំងក្លា ណាស់ណា នោះទេ ពោលវា គ្រាន់តែអាច អោយថ្មយើង ចុះខ្សោយ មិនអាច ប្រើប្រាស់ បានយូរ អង្វែងតែ ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ដោយសារ ថ្មទូរស័ព្ទ មានតម្លៃថ្លៃ ជាពិសេស សម្រាប់ពពួក ទូរស័ព្ទដែល មានថ្ម ជាប់នៅនឹង ម៉ាស៊ីន ដូច​ iPhone និង Galaxy S6/S6 Edge តែម្តង ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ គួរតែថែទាំវា អោយបានល្អ។ ការប្រើប្រាស់ ឆ្នាំងសាក ដែល ត្រឹមត្រូវ ចេញពី រោងចក្រ ក៏ជាជម្រើស ដ៏ល្អផងដែរ ដើម្បី ធានាថា ថ្មទូរស័ព្ទ ទទួលបាន ថាមពល ត្រឹមត្រូវ ហើយចៀសវាង ដាច់ខាត ក្នុងការ ប្រើប្រាស់ ឆ្នាំងសាក ក្លែងក្លាយ ជាពិសេស ឆ្នាំងសាក 2500 រៀល។
Comments